វីធីសាស្ត្រ កសិកម្ម » ការដាំដំណាំបន្លែ » ការដាំម្ទេស

១-ការត្រៀមដីក្នុងការដាំម្ទេស
ម្ទេសអាចដាំបានស្ទើរតែគ្រប់ប្រភេទដី តែប្រភេទដីដែលល្អបំផុតគឺ ដីដែល​មិនជាំទឹក ហើយគួរភ្ជូរត្រឡប់ហាលចោលពី ៧-១០ថ្ងៃ សម្រាប់ជីដែលត្រូវប្រើគឺ ជីលាមកសត្វឬជីសរីរាង្គ។

២-វិធីបណ្តុះកូន
គួរបណ្តុះកូននៅលើថ្នាលជាមុនសិន ដោយខ្ចប់គ្រាប់ម្ទេសក្នុងក្រណាត់​ហើយ​ត្រាំទឹក ១ យប់ រួចយកទៅលាងក្នុងទឹកដែល កំពុងហូរយ៉ាងហោចណាស់ ៣០ នាទី យកគ្រាប់ម្ទេសដែលខ្ចប់នឹងក្រណាត់រក្សាទុកនៅកន្លែងដែលស្ងួត ហើយម្លប់ ២-៣ថ្ងៃទៀត។ នៅពេលដែលគ្រប់ម្ទេសដុះចេញឬសពណ៌សតូចៗ សឹមយកទៅបណ្តុះ។


៣-បច្ចេកទេសក្នុងការដាំ
ក្រោយពេលបណ្តុះកូនបាន ២-៣ សប្តាហ៍ មុននឹងយកទៅដាំលើថ្នាលថ្មី ចូរ​កាត់​​​​បណ្តូល​កូនម្ទេសឱ្យសល់តែថ្នាំងដែល មានស្លឹកចាស់ ព្រមទាំងកាត់ឬស​កែវ​ឱ្យសល់ប្រវែង ១ ឬ១ ថ្នាំដៃកន្លះ ។ នៅពេលដែលម្ទេសធំឡើង វានឹងមិនខ្ពស់ពេក ផ្ទុយ​ទៅវិញវានឹងបែកមែកច្រើន ធ្វើឱ្យមានផ្កា ផ្លែច្រើនដែរ ចំណែកឬសកែវ​នឹងកើតជាឬសតូចៗច្រើន អាចរកអាហារ ជីវជាតិមកចិញ្ចឹមដើមបានដោយងាយ។ គួរដាំទុកចន្លោះរវាងដើមនីមួយៗ ប្រវែង ៥០ សម. ទុកចន្លោះចន្លោះរវាងជួរនីមួយៗ ៧០សម.។ ប្រសិនជាលើកជាថ្នាលគួរទុកទទឹង ១ ម. ប្រវែង ២០ ម. ចន្លោះ​សម្រាប់ដើរ ០.៥ ម.។

៤-ការដាក់ជី
ក្រោយពេលដាំបាន ២០-២៥ថ្ងៃ ឬអាចសង្កេតមើលដើមម្ទេស ដោយជ្រួយ​ដីដាក់​​​ជីសរីរាង្គ ឬជីលាមសត្វ។



៥-វិធីសាស្រ្តប្រើប្រាស់ឈុតជីបំប៉ន PN លើដំណាំយកផ្លែ

ក. វិធីប្រើប្រាស់ជី PN សំរាប់ត្រាំគ្រាប់

  • មេជី ៥ម.ល
  • មេថ្នាំបណ្តេញសត្វល្អិត ៥ម.ល
  • មេអ័រម៉ូន ៥ម.ល
  • ទឹក ៥លីត្រ
លាយបញ្ចូលគ្នាឲ្យសព្វត្រាំគ្រាប់ ៦-១២ម៉ោង ។
ខ. វិធីប្រើប្រាស់ជី​ PN លើកូនដំណាំ
ស្រោចលើកទី១ ក្រោយដំណាំដុះបាន ៧ថ្ងៃ
  • មេជី ១ គំរប
  • មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
  • មេអ័រម៉ូន ១ គំរប
  • ទឹក ១០លីត្រ
លាយចូលគ្នាឲ្យសព្វស្រោចលើកូនដំណាំ ១សប្តាហ៍ ម្តង
គ. វីធីប្រើជី PN​​ លើដំណាំដាំ ឬ ស្ទូងហើយ
        ក្រោយពីដាំហើយបានរយៈ ៧-១០ថ្ងៃ​ ប្រើលើកទី ១
  • មេជី ១ គំរប
  • មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
  • មេអ័រម៉ូន ២ គំរប
  • ទឹក ១០លីត្រ
លាយចូលគ្នាឲ្យសព្វយកទៅស្រោច ឬ បាញ់លើដំណាំ ១-២​ដង ក្នុង ១សប្តាហ៍ ។

៦ការថែទាំ
-ក្រោយពីដាំហើយយើងស្រោចទឹកអោយបានជោគ១ថ្ងៃ២ដង
-ដកស្មៅអោយបានញឹកញាប់
-ជ្រំដីធ្វើអោយដីធូងាយជ្រាបទឹកខ្យល់ចេញចូលបានស្រូល
-ស្រោចទឹកជីធម្មជាតិ

វីធីសាស្ត្រ កសិកម្ម ផ្សេងទៀង

របៀបដាំដំណាំទំពាំងបាយជូរ
បច្ចេកទេសដាំ រមៀត
វិធីបណ្តុះកូនចេកឲ្យបានច្រើន និងឆាប់រហ័សបានយកទៅដាំ
​បច្ចេកទេសចិញ្ចឹ​មមាន់អោយបានទិន្នផលខ្ពស់
ការចិញ្ចឹមកំពិស
បច្ចេកទេសដាំក្រូចឃ្វិច
បច្ចេកដាំដុះដំណាំខ្នុរ
បច្ចេកទេសដាំដុះល៉្មើ
បច្ចេកទេសការដាំក្រូចពោធិសាត់
ដំណាំខាត់ណាដើម
ដំណាំឆៃថាវ
បង្កើនជីជាតិដីឲ្យកាន់តែប្រសើរឡើងសំរាប់ដំណាំស្រូវ
ផ្កាខាត់ណាផ្កា
មមាចត្នោតលើដំណាំស្រូវ
បច្ចេកកទេសបណ្តុះផ្សិតអំបោះ
បច្ចេកកទេសបណ្តុះផ្សិតពណផ្កាលឿង
បច្ចេកកទេសបណ្តុះផ្សិតពណផ្កាឈូក
បច្ចេកទេសដាំដំណាំននោងជ្រុង
ការផលិតជីកំប៉ុស្តិ៍
បច្ចេកទេសបណ្តុះផ្សិតខ្យង
បច្ចេកទេសធ្វើស្រូវដោយប្រពន្ធប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំឈើហូបផ្លែ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំបន្លែ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំកៅស៊ូ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជីPNលើដំណាំដំឡូង
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំស្រូវ
បច្ចេកទេសផលិតជី PN និងការប្រើប្រាស់
បច្ចេកទេសដាំក្តាត
ការចិញ្ចឹមកង្កែប
បច្ចេកទេសដាំត្រឡាច
បច្ចេកទេសដាំត្រសក់
បច្ចេកទេសដាំ​ត្រប់វែង
បច្ចេកទេសដាំឃ្លោក
បច្ចេកទេសដាំគូឆាយ
បច្ចេកទេសដាំ​ក្តាត
បច្ចេកទេសដាំស្រកានាគ
បច្ចេកទេសដាំល្ហុង
បច្ចេកទេសដាំត្របែក
បច្ចេកទេសដាំឈូក
ដំណាំធូរេន
បច្ចេកទេសដាំក្រូចពោធិសាត់
ការដាំត្រកួន

ដៃ​គូ​សហការ

Advertise with us at board ALL 1 Advertise with us at board ALL 2