វីធីសាស្ត្រ កសិកម្ម » ការដាំដំណាំបន្លែ » ការដាំត្រកួន

១-ការរៀបចំគ្រាប់ពូជ​៖ យើត្រូវ​យកគ្រាប់ពូជត្រាំក្នុងទឹកជីធម្មជាតិរយះពេល១២ម៉ោង​ រួចស្រង់គ្រាប់ពូជរួចយកក្រណាត់ មកខ្ចប់និងផ្សើមទឹកអោយ សើមៗជានិច្ច។ ផ្អាប់
ទុកពី១ទៅ២យប់ដើម្បីអោយដុះពន្លកទើបយកទៅដាំ។

២-ការរៀបចំដីៈ ត្រូវភ្ជួរដីលើកទី១ភ្ជួរកំចាត់ស្មៅ   ​ភ្ជួរលើកទី២និងរាស់អោយរាបស្មើល្អ រួចលើករងដែលមានទទឹង៨០​សង់ទីម៉ែត្រទៅ​១២០ សង់ទីម៉ែត្រ​បណ្តោយអាស្រ័យយើងចង់បាន បន្ទាប់មក​ យកជីដែលផ្សំពីលាមកសត្វមកដាក់ទ្រាប់បាតហើយជ្រំដីត្រឡប់សារចុះ ឡើងៗដើម្បីអោយជីចូលទៅក្នុងដី បន្ទាប់មក        យករនាស់មក រាស់ដីអោយ បានស្មើល្អ។

របៀបផ្សំជីលាមកសត្វៈ
ក-ធាតុផ្សំ (លាមកសត្វ១គីឡូក្រាម អង្កាម១គីឡូក្រាម​ កន្ទក់១គីឡូក្រាម មេជី១០សេសេ ស្កររងូ១០សេសេ ទឹក១០លីត្រ)
ខ-​របៀបលាយ (លាយច្របល់ធាតុទាំងអស់ចូលគ្នាផ្អាប់ទុក៧ថ្ងៃប្រើបាន​)
បញ្ជាក់​   មេជីនិងស្កររងូសូមទាក់ទង០២៣ ៤៥ ៦៦៦ ៨០
​​
៣-របៀបដាំៈ ឆូតរងដាំដោយទុកចន្លោះពីចង្អូរមួយទៅចង្អូរមួយប្រវែង៥០សង់ទីម៉ែត្រទៅ ១០០សង់ទីម៉ែត្រ រួចហើយ រោយគ្រាប់ដោយចន្លោះ ពីគ្រាបើមួយទៅមួយ ប្រវែង១សង់ទីម៉ែត្រទៅ២សង់ទីម៉ែត្រ បន្ទាប់មក យកកំទេចចំបើង គ្របការពារ កុំអោយហួតសំណើម។

៤-ការប្រើជី​​ PN៖  ​រយះពេល៧ថ្ងៃយើងប្រើជី PN​ម្តងជាលើកទីមួយដោយប្រើជី៣មុខក្នុង មួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា។  លើកទីពីរយើងដាក់៧ថ្ងៃ បន្តាប់ ពីដាក់លើកទីមួយហើយដោយប្រើជី៣មុខ ក្នុង​មួយមុខៗយើងប្រើអស់ ៦ដបក្នុង ១ហិចតា ។​​​​​លើកទី៣យើងដាក់៧ថ្ងៃ​ បន្តាប់ពីដាក់លើកទី២ហើយដោយប្រើ ជី៣មុខ ក្នុង​មួយមុខៗ​យើងប្រើអស់៦ដបក្នុង១ហិចតា ។​


៥ការថែទាំៈ
- ក្រោយពីដាំហើយយើងស្រោចទឹកអោយបានជោគ១ថ្ងៃ២ដង
-​ ដកស្មៅអោយបានញឹកញាប់
- ជ្រំដីធ្វើអោយដីធូងាយជ្រាបទឹកខ្យល់ចេញចូលបានស្រូល
- ស្រោចទឹកជីធម្មជាតិ
                            
របៀបផ្សំជីទឹក
                  
ក-ធាតុផ្សំ
                   -កាកសំណល់ត្រី                ១គក្រ
                   -កាកសំណល់ផ្លែឈើ          ១គក្រ
                   -កាកសំណល់បន្លែ             ១គក្រ
                   -ខ្យង​ខ្ចៅ                           ១គក្រ
                   -លាមកសត្វ                      ១គក្រ
                   -មេជី                                ២០សេសេ
                   -ស្ករងូ                              ២០សេសេ
                   -ទឹក                                 ១០លីត្រ
ខ-របៀបលាយ
                   លាយច្របល់ធាតុទាំងអស់ចូលគ្នាផ្អាប់ទុក៧ថ្ងៃប្រើបាន​។
បញ្ជាក់​   មេជីនិងស្កររងូសូមទាក់ទង០២៣ ៤៥ ៦៦៦ ៨០
គ-របៀបប្រើ
                   យកទឹកជី១លីត្រលាយទឹក៥០០០លីត្រស្រោចត្រកួនរបស់យើង
            ​
៦ការប្រមូលផលៈ
          ក្រោយពីដាំរយះពេល១៥ទៅ២៥ថ្ងៃយើងអាចដកប្ញកាត់ត្រកួនបានហើយ។

វីធីសាស្ត្រ កសិកម្ម ផ្សេងទៀង

របៀបដាំដំណាំទំពាំងបាយជូរ
បច្ចេកទេសដាំ រមៀត
វិធីបណ្តុះកូនចេកឲ្យបានច្រើន និងឆាប់រហ័សបានយកទៅដាំ
​បច្ចេកទេសចិញ្ចឹ​មមាន់អោយបានទិន្នផលខ្ពស់
ការចិញ្ចឹមកំពិស
បច្ចេកទេសដាំក្រូចឃ្វិច
បច្ចេកដាំដុះដំណាំខ្នុរ
បច្ចេកទេសដាំដុះល៉្មើ
បច្ចេកទេសការដាំក្រូចពោធិសាត់
ដំណាំខាត់ណាដើម
ដំណាំឆៃថាវ
បង្កើនជីជាតិដីឲ្យកាន់តែប្រសើរឡើងសំរាប់ដំណាំស្រូវ
ផ្កាខាត់ណាផ្កា
មមាចត្នោតលើដំណាំស្រូវ
បច្ចេកកទេសបណ្តុះផ្សិតអំបោះ
បច្ចេកកទេសបណ្តុះផ្សិតពណផ្កាលឿង
បច្ចេកកទេសបណ្តុះផ្សិតពណផ្កាឈូក
បច្ចេកទេសដាំដំណាំននោងជ្រុង
ការផលិតជីកំប៉ុស្តិ៍
បច្ចេកទេសបណ្តុះផ្សិតខ្យង
បច្ចេកទេសធ្វើស្រូវដោយប្រពន្ធប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំឈើហូបផ្លែ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំបន្លែ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំកៅស៊ូ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជីPNលើដំណាំដំឡូង
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំស្រូវ
បច្ចេកទេសផលិតជី PN និងការប្រើប្រាស់
បច្ចេកទេសដាំក្តាត
ការចិញ្ចឹមកង្កែប
បច្ចេកទេសដាំត្រឡាច
បច្ចេកទេសដាំត្រសក់
បច្ចេកទេសដាំ​ត្រប់វែង
បច្ចេកទេសដាំឃ្លោក
បច្ចេកទេសដាំគូឆាយ
បច្ចេកទេសដាំ​ក្តាត
ការដាំម្ទេស
បច្ចេកទេសដាំស្រកានាគ
បច្ចេកទេសដាំល្ហុង
បច្ចេកទេសដាំត្របែក
បច្ចេកទេសដាំឈូក
ដំណាំធូរេន
បច្ចេកទេសដាំក្រូចពោធិសាត់

ដៃ​គូ​សហការ

Advertise with us at board ALL 1 Advertise with us at board ALL 2