វីធីសាស្ត្រ កសិកម្ម » ការដាំដំណាំបន្លែ » បច្ចេកទេសដាំដំណាំននោងជ្រុង

 .  ការរៀបចំដី និង ធ្វើរង
  • សំអាតដីចំការ និង រើសស្មៅចេញឲ្យអស់ ។
  • ភ្ជួរ រាស់ដីឲ្យបានម៉ដ្ឋល្ង​ហើយហាលឲ្យបាន១០ ទៅ១៥ថ្ងៃ ។
  • ភ្ជួរដី (គោក្របី ឬ​គោយន្ត) ១៥ ទៅ ២០ ស.ម ។  
.ការលើករងដាំ
  • ទទឹងរង       ពី៩តឹក ទៅ ១ម៉ែត្រ និង បណ្ដោយទៅតាមលទ្ធភាពដីដែលកសិករអាច​គ្រប់​គ្រង​​បាន។
  • កំពស់         នៅរដូវប្រាំងពី ២ តឹក ទៅ ៣ តឹក ហើយនៅរដូវវស្សាពី ៣ ទៅ ៥ តឹក ។
  • ការដាក់ជី     ដាក់លាមកសត្វស្ងួត ឬ ជីកំប៉ុស្ដិ៍ ក្នុងបរិមាណពី ១ ទៅ ២​ គីឡូក្រាម ក្នុងផ្ទៃដី​រ​ង​   
១ម៉ែ​ត្រការ៉េ កប់ទ្រាប់បាតរង ដោយច្របល់វាឲ្យសព្វជាមួយដីរង ។
  • ការគ្របរង    ​​អាចធ្វើបានពីរប្រភេទដើម្បីទប់ស្កាត់ការហូរច្រោះរង ការពារសំណើមដីបន្ថយ​ការ​
ខ.ចោះរណ្តៅដាំកូន
 
      ដោយប្រើកំប៉ុងក្តៅ
  • ប្រើខ្សែទាញតំរង់ ដើម្បីចោះរណ្តៅដាំកូន និងប្រើខ្នាតសម្រាប់ចោះរណ្តៅពីគុម្ពមួយ ទៅគុម្ពមួយ ។
  •  
  • ប្រើកំប៉ុងក្តៅសម្រាប់ចោះរណ្តៅ លើថង់ប្លាស្ទិចគម្របរង ។ រណ្តៅត្រូវចោះក្បែរទ្រើងសម្រាប់ឲ្យ ននោង តោងឡើង

២. ការធ្វើរោងបណ្តុះកូន

           ការធ្វើរោងបណ្តុះកូនបន្លែ គឺអាចធ្វើឲ្យគ្រាប់ដុះបានល្អ កាត់បន្ថយការរលួយកូន និងអាច​ការពារ​កូន​ដំណាំបានពី ការឆ្លងជម្ងឺ​ ពីសត្វល្អិតចង្រៃ (ដែលមកយាយីកូនដំណាំ) ។ រោងបណ្តុះកូនបន្លែ អាចធ្វើ​តាម​ទំហំខាងក្រោម៖
  • ដំបូលសំរាប់គ្របរានៈ ពី ១,៨ ទៅ ១ម៉ែត្រ ដើម្បីងាយស្រួលចេញចូលថែទាំកូនបន្លែ
  • កំពស់រានៈ ពី ០,៨ ទៅ ១ម៉ែត្រ ពីដី
  • ទទឹងរានៈ ពី ០,៨ ទៅ ១ម៉ែត្រ
  • មានដំបូលការពារទឹកភ្លៀង ហើយគ្រនពីលើដំបូលដោយសំណាញ់ដើម្បីកាត់បន្ថយកំដៅថ្ងៃ
  • មាន​ជញ្ជាំង​ធ្វើ​ពី​សំណាញ់មុង ដើម្បីការពារសត្វល្អិត ។

· ការលាយល្បាយជីសម្រាប់បណ្តុះកូនននោង
  • យកដីចំនួន ២ភាគ លាយជាមួយជីលាមកគោចំនួន១ភាគ ផេះអង្គាម ពី៤ ទៅ ៦ភាគ ឬ អាច​លាយ​ជាមួយមម៉ោគ ឬ ស្រកីដូងចិញ្រ្ចាំឲ្យល្អិតចំនួន ១ភាគ ។ (ផេះអង្កាត្រូវត្រាំទឹករយៈពេល ពី៣ ទៅ ៤យប់) ។
  • យកល្បាយដែលមាន លាយច្របល់ ហើយយកទៅលីង ឬ ចំហុយរហូតក្តៅសព្វទាំងអស់
 
ផលប្រយោជន៍នៃការលាយល្បាយដីបណ្តុះបែបនេះគឺ
- គ្រាប់ងាយដុះ ឫសដុះលូតលាស់ល្អ
- កូនបន្លែស្រូបយកជីជាតិបានគ្រប់គ្រាន់
- សម្លាប់មេរោគ(ជម្ងឺ) ដែលបង្កឲ្យកូនបន្លែរលួយ
- សម្លាប់គ្រាប់ស្មៅចង្រៃដែលដុះដណ្តើមយកជីពីកូនបន្លែ
- សម្លាប់ពងសត្វល្អិត និង សត្វល្អិតចង្រៃក្នុងដីដែលបំផ្លាញគ្រាប់បន្លែ

៤. ការរៀបចំបណ្តុះគ្រាប់
  • ត្រូវរៀបចំបណ្តុះគ្រាប់ ក្រោយពីរៀបចំលើក និងគ្របរងភ្លាម (ដើម្បីមានពេលដាក់ជីទ្រាប់បាត)
  • ការបណ្តុះកូន អាចធ្វើបានពីរបែប៖
ការបណ្តុះគ្រាប់ជាមុន
- ផ្អាប់គ្រាប់ចំនួនពីរយប់ ទើបយកទៅបណ្តុះក្នុងកន្ទោង
- យកគ្រាប់ដាក់ពង្រាយក្នុងក្រណាត់ស្បៃជក់ទឹក រុំគ្រាប់នេះឲ្តហប់ល្អ
- ស្រោចទឹកជារៀងរាល់ថ្ងៃ ដើម្បីឲ្យក្រណាត់ស្បៃសើមរហូត
- ជ្រើសរើសយកគ្រាប់បែកមាត់ចាប ដាក់១គ្រាប់ក្នុង ១កន្ទោង ឬ ១ប្រលោះ(រន្ធ) ថាសបណ្តុះ
- កប់គ្រាប់ជំរៅ ១ស.ម (កន្លះថ្នាំងដៃ) ។ បើកប់គ្រាប់ជ្រៅពេក ឬ រាក់ពេកធ្វើឲ្យគ្រាប់ដុះមិនបានល្អ
- យកកន្ទោង ឬ ថាសបណ្តុះដែលដាក់គ្រាប់ហើយ ដាក់ក្នុងរោងបណ្តុះកូនឲ្យបានត្រឹមត្រូវ
- ស្រោចទឹករៀងរាល់ពេលព្រឹក ឬល្ងាចឲ្យជោក ។ បើដីស្ងួត វាធ្វើឲ្យគ្រាប់ដុះមិនល្អ ។
 
ការដាក់គ្រាប់បណ្ដុះដោយផ្ទាល់ក្នុងថាសបណ្ដុះ ឬ កន្ទោង (បណ្ដុះគ្រាប់ស្ងួត )
- យកគ្រាប់ ចំនួន១គ្រាប់ដាក់បណ្ដុះផ្ទាល់ក្នុង១កន្ទោង​ ឬ ១ប្រលោះថាសបណ្ដុះ
- ស្រោចទឹកឲ្យជោក ទើបយកថាស ឬ កន្ទោងដែលដាក់គ្រាប់ហើយ ទៅដាក់ក្នុងរោងបណ្ដុះ កូន ។
- ស្រោចទឹករៀងរាល់ពេលព្រឹក ឲ្យជោក ។ ​បើដីស្ងួត វាធ្វើឲ្យគ្រាប់ មិនដុះ។


៥. ការដាំកូនននោង

ដើម្បីជៀសវាងកូនអន់(សន្លប់)ក្រោយពេលដាំ គេត្រូវបន្ថយការស្រោចទឹកកូនននោង និង ដាក់វា​ឲ្យ​ត្រូ​វ​ពន្លឺថ្ងៃរយៈពេលពី២ ទៅ ៣ថ្ងៃ ដើម្បីពង្រឹងកូន ។ កូនននោងអាយុពី ៧ទៅ ១២ថ្ងៃ ទើបអាចដាំបាន។
  • មុនដាំកូនលើរង ត្រូវបញ្ចូលទឹកតាមចន្លោះរង (សំរាប់រងដាំគ្របប្លាស្ទិច) ឬ ស្រោចទឹកលើរង ដែល​គ្រប​ដោយ ចំបើង ។ ដាក់ជីគីមីតាមរណ្តៅ រួចច្របល់លាយជាមួយដីឲ្យសព្វ ។
  • កប់ជីជម្រៅពី ៨ទៅ ១០ស.ម​ទុករយៈពេលពី ៦ទោ ៧ថ្ងៃ ដោយស្រោចទឹកយ៉ាងតិចពី​ ៥ទៅ ៦ដង មុនពេលដាំកូន ។ ត្រូវដាំកូនននោង នៅពេលល្ងាចមេឃត្រជាក់ល្អ​ ។
-ដាំកូនននោងត្រឹម​ ដីបណ្តុះ (ដីកំណើត) ។ ហាមដាំកូនននោងកប់លិចដើម (លិចដីបណ្តុះ) ពីព្រោះ​វា​​អាចធ្វើឲ្យ ដើមរបស់កូនននោងរលួយបាន ​។
-របៀបដកកូនបន្លែ ចេញពី​ថាស បណ្តុះគឺ យកម្រាមរុញ​បាតថាស ឡើងលើហើយដៃម្ខាងដកកូន​​​បន្លែ​ ​ថ្នមៗ ពីរន្ធ​ថាសបណ្តុះ ដើម្បីកុំឲ្យ ដាច់​ឫសកូនបន្លែ ។
-ការដាំយើងដាំកូនននោងត្រឹមដីកំណើត


៦.ការថែទាំ
 .១ ការដាក់ជីបំប៉ន
ក្នុងការដាំននោងកូនកាត់ ឬ ននោងក្នុងស្រុកយើងត្រូវដាក់ជី និងស្រោចទឹកឲ្យបានទៀងទាត់ ទើបវា​ផ្តល់​​ផ្កាផ្លែច្រើន ។ ពេលវេលា និងបរិមាណជីដែលត្រូវដាក់​ជី គឺអាស្រ័យទៅតាមប្រភេទដី ។ ចំពោះដី​ដែល​ល្បាយ​ច្រើនជាងខ្សាច់ ត្រូវដាក់ជី រៀងរាល់ ៧ថ្ងៃម្តង ។ បើដីខ្សាច់ច្រើនត្រូវដាក់ជីពី ៥ទៅ ៧ថ្ងៃម្តង ។ បរិមាណ​​ជី ត្រូវដាក់លើដីមានខ្សាច់ច្រើន(ជាងល្បាយ)​ត្រូវតិចជាងជីដាក់លើដីល្បាយ (ច្រើនជាងខ្សាច់) ចំនួន​ ២ភាគ៣ ឬ ពាក់កណ្តាល ។
          សំគាល់៖ ការដាក់គោក និង ទឹក ត្រូវធ្វើបន្តរហូតដល់ពេលបញ្ចប់ការប្រមូលផល ននោង ។

          របៀបដាក់ជី
          ការដាក់ជីទ្រាប់បាតៈ ដាក់តាមពោះរង ហើយ ច្របល់ជាមួយដី ឬដាក់តាមរណ្ដៅនិមួយៗ ទើប​
          ច្របល់​​ដី​ក្នុង រណ្ដៅឲ្យសព្វ ។
          ការដាក់ជីបំប៉នៈ ​​    កប់ជីក្នុងរន្ធចោះពីរ សងខាងរណ្ដៅកូន(ចំងាយពីគល់ ពី​ ៨ ទៅ ២៥ សង់ទីម៉ែត្រ ទៅតាមអាយុដំណាំ) ។
.២ ការស្រោចទឹក
  • ស្រោចទឹកនៅពេលព្រឹក(បន្ទាប់ពីទឹកសន្សើមស្ងួតពីស្លឹក) និង ពេលល្ងាច ឬបញ្ចូលទឹក​តាម​ចន្លោះ​រង
  • ត្រូវស្រោចទឹកឲ្យបានទៀងទាត់ ដោយមិនត្រូវឲ្យដីស្ងួត ជាពិសេសបន្ទាប់ពីដាំកូនហើយ ពីព្រោះកូន
  • ដំណាំត្រូវការទឹក និងជីសំរាប់ការដុះលូតលាស់ ឬស ដើម ស្លឹករបស់វា ។នៅពេលចេញផ្កាត្រូ​វ​ស្រោច
  • ទឹកឲ្យបានទៀងទាត់ផងដែរ ។ នៅដំណាក់កាលនេះ បើមិនទឹកគ្រប់គ្រាន់ទេ នឹងបណ្ដាលឲ្យ​ការ​ចេញ​ផ្កា​ និង ផ្លែមិនបានល្អ ។
  • បើពិនិត្យឃើញដីនៅក្បែរគល់ស្ងួត (សំគាល់បាន ដោយមិនអាចលុញជាដុំមូលបាន) ត្រូវស្រោចទឹក បន្ថែម ។ បើដីនៅក្បែរ គល់ននោង សើមខ្លាំង (សំគាល់បានដោយ ច្របាច់ដីមានទឹកហៀរ​តាម​ម្រាម​ដៃ​) មិនត្រូវដាក់ទឹកបន្ថែមឡើយ ។ បើដាក់ទឹកថែម នឹងអាចងាយធ្វើឲ្យដីដក់ទឹកខ្លាំង ធ្វើឲ្យរលួយ​ឬស​ និង ងាប់ដើម ននោងបាន ។
 
៦.៣ ការតាក់តែងមែក
          បន្ទាប់ពីដាំបានរយៈពេល ពី ២៣ ទៅ ២៥ថ្ងៃហើយ ដើមននោ​ង​ចា​ប់ផ្ដើម​បែកខ្នែង ពីដើមមេ​ ។ គេត្រូវ​កាត់ខ្នែងននោង ដុះចេញពីដើមមេ កន្លះម៉ែត្រ ចុះក្រោម (ធម្មតា           ក្រោមថ្នាំងទី ១០ចុះ) ចាប់ពី​ដាំ​កូ​ន​រហូតដល់ដាំបាន ២៥ថ្ងៃ ដើម្បីឲ្យដើម ននោង ទទួលជីជាតិចិញ្ចឹមបានគ្រប់គ្រាន់ និង លូតលាស់​បាន​លឿន ។

៦.៤ ការធ្វើស្មៅ

ដើម្បីឲ្យននោង ផ្ដល់ផលល្អ គេត្រូវធ្វើស្មៅឲ្យបានស្អាត ទោះបីជារងគ្របចំបើង ឬ គ្របចំបើង ឬ គ្រប​​ប្លាស្ទិច ក៏ដោយ ។ គេត្រូវដកស្មៅនៅតាមចន្លោះរងចេញពីព្រោះវាជា​ជម្រកសត្វ​ល្អិត​ចង្រៃបំផ្លា​ញ​ ដំណាំ និង ចម្លងជម្ងឺដល់ដំណាំ ។
       
៧. ជម្ងឺ សត្វល្អិតចង្រៃ
        ៧.១ជម្ងឺទុំលឿងស្លឹក
          ជម្ងឺនេះ វាកើតមានលើស្លឹក វាយើងអាចសង្កេតឃើញមានចំណុចអុច ពណ៌លឿង រាងជ្រុងៗ ហើយ​​​​ដុំ​​ពណ៌នេះប្រែជាពណ៌ត្នោត ។ នៅពីក្រោមផ្ទៃ ស្លឹកមានដុំជាំស្លឹករាងជ្រុងៗ ។

លក្ខណៈជំងឺ
  • ធ្វើឲ្យស្លឹកដំណាំឡើងពណ៌លឿងដុំៗហើយឆ្លង ពីដើមមួយទៅដើមមួយ​ដោយសារស្ព័រ ។
  • វាឆ្លងតាមរយៈមនុស្ស សត្វ ស្រោចទឹក ខ្យល់ ភ្លៀង ម្លប់ពេក និងត្រជាក់ពេក ។
  • ក្នុងករណីធ្ងន់ធ្ងរ វាធ្វើឲ្យងាបប់ដើម​​​ និងបាតបង់ទិន្នផល ។

យុទ្ធសាស្រ្តក្នុងការគ្រប់គ្រង
  • ƽដាំដំណាំឆ្លាស់
  • ធ្វើអនាម័យចមន្ការឲ្យបានស្អាត ដូចជាកាត់ចេញ នឹងការ​ដុត​​ចោលផ្នែកស្លឹក ឬដើមដែលកើតជំងឺ។
  • ǂតាក់តែងមែក និងស្លឹកឲ្យបានល្អ
  • ជៀសវាងមានសំណើមច្រើនពេក
  • ប្រើប្រាស់ពូជដែលមានជម្ងឺ ប្រសិនអាច
  • ប្រើថ្នាំព្យាបាល និងការពារ
 
៧.២ ជម្ងឺខ្លោចចុងស្លឹករាងត្រីកោណ
          ជម្ងឺនេះ​ កើតមាននៅលើដំណាំអំបូរវលិ៍/វារមានដៃតោង Cucurbite ដូចជា ននោង ត្រឡាច ល្ពៅ ត្រសក់ ឪឡឹក...........)។
          រោគសញ្ញា
•     គេឃើញស្លឹកចាប់ផ្ដើមខ្លោចចុងៗស្លឹកជារាងត្រីកោណ
•      រីករាលដាលដល់ដើម និងពេញលើដើម ទាំងមូលបើគ្មានការការពារ
•     បាត់បង់ទិន្នផល និង ដើមបឹងងាប់

វិធានការបង្ការទប់ស្កាត់

• ការធ្វើអនាម័យចំការបានល្អ និង ដាំដំណាំឆ្លាស់ ដែលមានអំបូរខុសពីពពួក Cucurbite អាច​ជួយ​ធ្វើឲ្យ កាត់បន្ថយផ្សិតបង្កជម្ងឺនេះ នៅក្នុងដីចំការ ។
• នៅពេលមានកើ​តជម្ងឺឡើង គេត្រូវកាត់ ឬ ដកផ្នែកដែល មានជម្ងឺយកទៅកប់ ឬ ដុតចោលឲ្យ​ឆ្ងាយ​ពីចំការ ។

៧.៣ ដង្កូវមូលស្លឹក
ដង្កូវនេះបំផ្លាញដំណាំអំបូរវារមានដៃតោង Cucurbite (ដូចជា ននោង/ត្រសក់/ត្រឡាច)​ ។       វា​​បំ​ផ្លា​ញ​​គ្រប់ ​​ដំណាក់កាលលូតលាស់របស់ដំណាំ ។
វិធានការគ្រប់គ្រង និង កំចាត់
  • ត្រូវត្រួតពិនិត្យចំការ ឲ្យបានទៀងទាត់
  • ចាប់ដង្កូវដោយដៃ នៅពេលមានការបំផ្លាញតិចតួច ។

៧.៤ ចៃ

ចៃនេះបំផ្លាញដំណាំអំបូរវារមានដៃតោង​ Cucurbite (ននោងត្រសក់/ត្រឡាច)​និងពពួក​បន្លែយ​ក​
ផ្លែ​ ដូចជា ត្រប់ ប៉េងប៉ោះ ផងដែរ ។ វាបំផ្លាញស្លឹក ត្រួយខ្ចី នៅគ្រប់ដំណាក់កាលលូតលាស់របស់ដំណាំ ចាប់ពីកូនដំណាំរហូត ដល់ពេលប្រមូលផល ។
វិធានការគ្រប់គ្រង និង កំចាត់ៈ
  • បេះស្លឹក ឬ មែក ដែលបំផ្លាញខ្លាំងចោល (ត្រូវកប់ ឬ ដុតចោលឆ្ងាយពីចំការ) ។
  • ប្រើអន្ទាក់កាវស្អិតលាបថង់កៅស៊ូពណ៌លឿង
  • បាញ់ថ្នាំផ្សំពីធម្មជាតិ
  • ប្រើប្លាស្ទិចគម្របដីរង

ការលាយថ្នាំកំចាត់ជំងឺ

មេជី ចំនួន ១០សេសេ | មេថ្នាំបណ្តេញសត្វល្អិត ចំនួន ១០សេសេ | មេអ័រម៉ូន ចំនួន ១០សេសេ | ស្កររងូ ចំនួន ១០ សេសេ
ទឹក ចំនួន ១០លីត្រ

វីធីសាស្ត្រ កសិកម្ម ផ្សេងទៀង

របៀបដាំដំណាំទំពាំងបាយជូរ
បច្ចេកទេសដាំ រមៀត
វិធីបណ្តុះកូនចេកឲ្យបានច្រើន និងឆាប់រហ័សបានយកទៅដាំ
​បច្ចេកទេសចិញ្ចឹ​មមាន់អោយបានទិន្នផលខ្ពស់
ការចិញ្ចឹមកំពិស
បច្ចេកទេសដាំក្រូចឃ្វិច
បច្ចេកដាំដុះដំណាំខ្នុរ
បច្ចេកទេសដាំដុះល៉្មើ
បច្ចេកទេសការដាំក្រូចពោធិសាត់
ដំណាំខាត់ណាដើម
ដំណាំឆៃថាវ
បង្កើនជីជាតិដីឲ្យកាន់តែប្រសើរឡើងសំរាប់ដំណាំស្រូវ
ផ្កាខាត់ណាផ្កា
មមាចត្នោតលើដំណាំស្រូវ
បច្ចេកកទេសបណ្តុះផ្សិតអំបោះ
បច្ចេកកទេសបណ្តុះផ្សិតពណផ្កាលឿង
បច្ចេកកទេសបណ្តុះផ្សិតពណផ្កាឈូក
ការផលិតជីកំប៉ុស្តិ៍
បច្ចេកទេសបណ្តុះផ្សិតខ្យង
បច្ចេកទេសធ្វើស្រូវដោយប្រពន្ធប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំឈើហូបផ្លែ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំបន្លែ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំកៅស៊ូ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជីPNលើដំណាំដំឡូង
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំស្រូវ
បច្ចេកទេសផលិតជី PN និងការប្រើប្រាស់
បច្ចេកទេសដាំក្តាត
ការចិញ្ចឹមកង្កែប
បច្ចេកទេសដាំត្រឡាច
បច្ចេកទេសដាំត្រសក់
បច្ចេកទេសដាំ​ត្រប់វែង
បច្ចេកទេសដាំឃ្លោក
បច្ចេកទេសដាំគូឆាយ
បច្ចេកទេសដាំ​ក្តាត
ការដាំម្ទេស
បច្ចេកទេសដាំស្រកានាគ
បច្ចេកទេសដាំល្ហុង
បច្ចេកទេសដាំត្របែក
បច្ចេកទេសដាំឈូក
ដំណាំធូរេន
បច្ចេកទេសដាំក្រូចពោធិសាត់
ការដាំត្រកួន

ដៃ​គូ​សហការ

Advertise with us at board ALL 1 Advertise with us at board ALL 2