វីធីសាស្ត្រ កសិកម្ម » ការដាំដំណាំឈើហូបផ្លែ » ដំណាំធូរេន

១-ការជ្រើសរើសដីសំរាប់ដំណាំធូរេន
ធូរេនជារុក្ខជាតិ នៅតំបន់ត្រូពិច ។ 
   
ក-ទីតាំងដាំដំណាំ 
       -ត្រូវឋិតនៅតំបន់ខ្ពង់រាប មានរយះកំពស់ចាប់ពី៧៥ម៉ែត្រ រហូតដល់១០០០ម៉ែត្រ។
       -ជាប្រភេទដីមិនលិចទឹក និង មិនដក់ទឹក 
       -ជាប្រភេទដីក្រហម ម៉តល្អ​ (គុណភាពដីល្អផុតលេខសំរាប់ដំណាំនេះ)
       -ជាប្រភេទដី ខ្លាញ់ក្តាម និងច្រោះទឹកខ្លាំង (ដីកំពង់សោម តាមផ្លូវជាតិលេខ4)
​       -ជាប្រភេទដីខ្មៅលើ និង ក្រហមក្រោម 
       -ធូរេន ត្រូវការ pHស្មើ ៥,៥ ទៅ ៦,៥
       -របបសំនើមច្រើន នៅទីតាំងដាំ 
ខេត្តដែលអាចដាំដំណាំធូរេនបាន មាន កំពត ស្ទឹងត្រែង កំពង់សោម រតនះគីរី កំពង់ចាម ពោធសាត់ សៀមរាប បាត់ដំបង ប៉ៃលិន មណ្ឌលគីរី ព្រវិហារ .....។ល។

ខ-របៀបដាំដុះ
      ការរៀបចំដីដាំ 
       -ភ្ជួរដី ឲ្យផុស ​ចំនួន ២ដង
       -បាចកំបោរសរីរាង្គ ចំនួន ១គីឡូក្រាម លើដី 100ម៉ែត្រ 
       -​ រាស់ដីស្មើ ផ្អាប់ទុករយះពេល ១៥ ទៅ ៣០ ថ្ងៃ (អស់សកម្មភាព)
       -បោះតំរុយ សំរាប់ដាំ ចន្លោះពីដើម មួយ ទៅ​មួយ ៥ទៅ៨ម៉ែត្រពីគ្នា
       -ការជីករណ្តៅដាំ ទំហំ ១ម៉ែត្រ គុណ១ម៉ែត្រ ជំរៅ ១ម៉ែត្រ        ឬ បួនតឹក បួនជ្រុង ជំរៅ ៤តឹក
       - វាស់ pHដី នៅបាតរណ្តៅ បើមិនសមស្រប ត្រូវបាចកំបោរ១ខាំក្នុង១រណ្តៅ 
       -ដាក់កាកសំណល់សរីរាង្គម៉ត់ ឲ្យពេញរណ្តៅ ហើយ បាញ់ ជីធម្មជាតិ ឲ្យជោគ ។
       រៀងរាល់ ៥ថ្ងៃ ត្រូវជ្រោយមួយដង ហើយត្រូវជ្រោយយ៉ាងតិច ៥ដងដែរ។
       -រៀបចំប្រព័ន្ធស្រោចស្រព្វ ឲ្យបានល្អ
 
​​២-របៀបដាក់ជីនិងថែបំប៉ន
 
ក-ការដាក់ជីគោក
- ត្រូវដាក់ជីគ្រាប់ចំនួន ៦ គីឡូក្រាមក្នុងមួយដើម សំរាប់១ឆ្នាំ
​​-ត្រូវដាក់ចំនួន ៩​ ដង ក្នុង​១ឆ្នាំ
-ត្រូវដាក់ រដូវ វស្សា ពេលបេះផ្លែអស់ ចំពោះស្រុកមេមត់ គឺ នៅខែ៧ត្រូវ​ដាក់​​​​រៀង​​​រាល់ខែ ចាប់ពី ខែ 10 (អស់ទឹកភ្លៀង) មួយខែគឺបាចលើ កំផែង ០,៥ ទៅ ២ គីឡូក្រាម រហូតដល់ធូរ៉េន ជិតកាត់។
១-នៅខែតុលា      ចំនួន ០.៥គីឡូក្រាម  
២-នៅខែវិច្ឆិកា      ចំនួន ០.៥គីឡូក្រាម  
៣-នៅខែធ្នូ           ចំនួន ០.៥គីឡូក្រាម  
៤-នៅខែមករា     ចំនួន ០.៥គីឡូក្រាម  
៥-នៅខែកុម្ភះ       ចំនួន​ ០.៥គីឡូក្រាម  
​៦-នៅខែមីនា       ចំនួន​  ០.៥គីឡូក្រាម  
៧-នៅខែមេសា    ចំនួន​  ០.៥គីឡូក្រាម  
​៨-នៅខែឧសភា   ចំនួន​  ០.៥គីឡូក្រាម  
៩-នៅខែមិថុនា    ចំនួន​  ០.៥គីឡូក្រាម  
  
ខ វិធីដាក់ជីគ្រាប់ :
-ការដាក់លើកទី1:
ការដាក់ជី ត្រូវ ជីកចរតាមសំយ៉ាបមែក (ច្បាប់) ជំរៅ ២តឹក ទំហំ២តឹក  ហើយ បាចនៅក្នុងម្លប់ កំពែង ចំនួន ៣ខាំទៀត ។   ឬ ជីក ចំនួន ៤រណ្តៅ គំលាតពីគល់ ១ម៉ែត្រ ហើយ ក្នុង ១រណ្តៅ ត្រូវដាក់ ចំនួន ០,៥ ទៅ ០,៧ គីឡូក្រាម ។
-ការដាក់លើកទី2: 
 គឺនៅរដូវអស់ទឹកភ្លៀង ចាប់ពីខែ១០រហូតដល់ខែ៥  រៀងរាល់ ១ខែ ត្រូវដាក់ ០,៥ គីឡូក្រាម ដោយបាចលើម្លប់កំផែងចំពោះធូរ៉េន ៤ទៅ៥ឆ្នាំ ។​ហាមជាន់លើដីម្លប់​កំផែង ឬកាប់ដីម្លប់កំផែងបណ្តាឲ្យដាច់ឬស  និងបាញ់ថ្នាំស្មៅ បណ្តាឲ្យងាប់ឬសស្បៃ ជ្រុះផ្កាផ្លែងាប់ដើម។

គ-ការបំប៉នជីទឹកដល់ឬសដើមស្លឹកត្រួយ គឺ

២,៥សេសេ ត្រូវលាយទឹកស្អាត ១លីត្រ សំរាប់ស្រោចឲ្យសព្វ លើក្រឡាផ្ទៃ ១ម៉ែត្រការ៉េ។ រៀងរាល់ ៧ថ្ងៃ ស្រោច ១ដង ហើយ ត្រូវស្រោចឲ្យបានជាប់ចំនួន ៤ដង នឹងបានលទ្ធផលល្អហើយ។ 
 
ឃ-សំរាប់ប្រើលើ ស្លឹក ដើម ធាង កំចាត់ជំងឺនិងសត្វបំផ្លាញគឺ

បាញ់លើស្លឹកដើមមែក រៀងរាល់ ១០​ថ្ងៃម្តង​ ។ ត្រូវបាញ់ ៣ដងជាប់គ្នា។
គឺ​ ២,៥សេសេ លាយទឹកស្អាត ១ លីត្រ។
សំគាល់ ចំពោះរដូវភ្លៀង ត្រូវលាយថ្នាំដិតស្លឹក ដើម្បីកុំឲ្យឆាប់អស់ជាតិថ្នាំ ពេលភ្លៀងធ្លាក់មក។

ង-ការបំប៉នជីទឹកដល់ផ្កាផ្លែ  គឺ

សំរាប់ជំរុញឲ្យចេញ ផ្កាកំលាំងល្អ តាមធម្មជាតិ (មិនមែនរំញូចទេ) មិនជ្រុះផ្កា ផ្កាមានសុខភាពរឹងមាំល្អកាន់ផ្កា និង ផ្លៃ ច្រើន។ 
២,៥សេសេ ត្រូវលាយទឹកស្អាត ១លីត្រ សំរាប់ស្រោចឲ្យសព្វ លើក្រឡាផ្ទៃ ១ម៉ែត្រការ៉េ។ រៀងរាល់ ៧ថ្ងៃ ស្រោច ១ដង ហើយ ត្រូវស្រោចឲ្យបានជាប់ចំនួន ៤ដង នឹងបានលទ្ធផលល្អហើយ។ ហើយ​ ដើម្បីបន្តថែផ្កាថែមទៀត ត្រូវស្រោចរៀងរាល់ ១៥ថ្ងៃ មួយដង រហូតដល់ផ្លែចាស់។
ចំណាំ ថ្នាំនេះ ត្រូវប្រើមុនមួយខែនៃពេលរដូវផ្កាធូរ៉េនមកដល់។ 

៣-ការប្រើជី​​ PN
        ​រយះពេល៧ទៅ១៥ទៅ២៥ថ្ងៃយើងប្រើជី PN​ម្តងជាលើកទីមួយ​ដោយប្រើជី៣មុខក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា។  លើកទី​ពីរ​​យើងដាក់១៥ ទៅ២៥ថ្ងៃ​បន្តាប់ពីដាក់លើកទីមួយហើយដោយប្រើជី​៣មុខ ក្នុង​មួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា ។​​​​​លើកទី៣យើង​ដាក់​១៥​ ទៅ២៥ថ្ងៃ​ បន្តាប់ពីដាក់លើកទី២ ហើយដោយប្រើជី៣មុខ ក្នុង​មួយមុខៗ​យើងប្រើអស់៦ដបក្នុង១ហិចតា ។​  ​​លើកទី៤យើងដាក់១៥​ទៅ

២៥ ថ្ងៃ​ បន្តាប់ពីដាក់លើកទី៣ ហើយដោយប្រើជី៣មុខ ក្នុង​មួយមុខៗ​យើងប្រើអស់៦ដបក្នុង១ហិចតា ។​
        ៤-ការថែទាំ
        ស្រោចទឹក
        បោចស្មៅ
        គ្របរងដាំ
        ពូនគល់
        តាក់តែងមែក
        ធ្វើរណ្តៅដាក់ជី
        បេះផ្លែចោលខ្លះពេលផ្លែឆ្នាំដំបូង

វីធីសាស្ត្រ កសិកម្ម ផ្សេងទៀង

របៀបដាំដំណាំទំពាំងបាយជូរ
បច្ចេកទេសដាំ រមៀត
វិធីបណ្តុះកូនចេកឲ្យបានច្រើន និងឆាប់រហ័សបានយកទៅដាំ
​បច្ចេកទេសចិញ្ចឹ​មមាន់អោយបានទិន្នផលខ្ពស់
ការចិញ្ចឹមកំពិស
បច្ចេកទេសដាំក្រូចឃ្វិច
បច្ចេកដាំដុះដំណាំខ្នុរ
បច្ចេកទេសដាំដុះល៉្មើ
បច្ចេកទេសការដាំក្រូចពោធិសាត់
ដំណាំខាត់ណាដើម
ដំណាំឆៃថាវ
បង្កើនជីជាតិដីឲ្យកាន់តែប្រសើរឡើងសំរាប់ដំណាំស្រូវ
ផ្កាខាត់ណាផ្កា
មមាចត្នោតលើដំណាំស្រូវ
បច្ចេកកទេសបណ្តុះផ្សិតអំបោះ
បច្ចេកកទេសបណ្តុះផ្សិតពណផ្កាលឿង
បច្ចេកកទេសបណ្តុះផ្សិតពណផ្កាឈូក
បច្ចេកទេសដាំដំណាំននោងជ្រុង
ការផលិតជីកំប៉ុស្តិ៍
បច្ចេកទេសបណ្តុះផ្សិតខ្យង
បច្ចេកទេសធ្វើស្រូវដោយប្រពន្ធប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំឈើហូបផ្លែ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំបន្លែ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំកៅស៊ូ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជីPNលើដំណាំដំឡូង
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំស្រូវ
បច្ចេកទេសផលិតជី PN និងការប្រើប្រាស់
បច្ចេកទេសដាំក្តាត
ការចិញ្ចឹមកង្កែប
បច្ចេកទេសដាំត្រឡាច
បច្ចេកទេសដាំត្រសក់
បច្ចេកទេសដាំ​ត្រប់វែង
បច្ចេកទេសដាំឃ្លោក
បច្ចេកទេសដាំគូឆាយ
បច្ចេកទេសដាំ​ក្តាត
ការដាំម្ទេស
បច្ចេកទេសដាំស្រកានាគ
បច្ចេកទេសដាំល្ហុង
បច្ចេកទេសដាំត្របែក
បច្ចេកទេសដាំឈូក
បច្ចេកទេសដាំក្រូចពោធិសាត់
ការដាំត្រកួន

ដៃ​គូ​សហការ

Advertise with us at board ALL 1 Advertise with us at board ALL 2