វីធីសាស្ត្រ កសិកម្ម

វីធីសាស្ត្រ កសិកម្ម » ការដាំដំណាំបន្លែ » របៀបដាំដំណាំទំពាំងបាយជូរ

. សិក្សាអំពីប្រភេទដី
  • មុននឹងដាំទំពាំងបាយជូរត្រូវរាស់ដីជាមុនសិន 
  • គឺប្រភេទដីទូល ដីមិនលិចទឹក រឺ ជាំទឹក ទីតាំងស្រឡះមានខ្យល់និងពន្លឺថ្ងៃចាំងចេញចូលគ្រប់គ្រាន់ ជាដីដែលគ្មានសត្វកណ្តៀរ រស់នៅ ដីស្រស់ទឹក ដីធូរខាងក្រោមដីសំបូរជាតិផូស្វ័រ។
  • ប្រសិនបើដីហាប់ពេករឺក៏គ្មានជាតិផូស្វ័រ គេអាចដុតឆ្អឹងគោ សំបកខ្យង រឺបាចកំបោរ បង្កើនជាតិផូស្វ័រទៅក្នុងដីនោះ ដើម្បីឲ្យដីនោះធូរនិងត្រសុះទើបអាចដាំទំពាំងបាយជូរបានយូរឆ្នាំ។
. រដូវភ្ជួរដើម្បីបំបែកដី
  • ក្រោយពីរើសបានដីហើយ ត្រូវរើសរដូវដើម្បីភ្ជួរបំបែកដីដើម្បីរៀបចំកន្លែងសំរាប់ដាំ។
  • ការរៀបចំដី ខែ ១១ រឺក៏ ខែ ១២ យើងភ្ជួរឲ្យបានច្រើនជើង ភ្ជួរលើកទីមួយលើកទីពីរដើម្បីអោយដីកាន់តែសុះល្អ។
. ការរៀបចំទ្រើង
ក្រោយពីរៀបចំដីបានហើយយើងត្រូវរៀបចំទ្រើងសំរាប់ឲ្យដើមទំពាំងបាយជូរវាតោងឡើងបន្ទាប់មកត្រូវរៀបចំប្រព័ន្ធទឹកតាមរណ្តៅដែលយើងកាយដាំទំពាំងបាយជូរនោះ។

. ប្រសិនបើដីយើងមិនស្រស់ទឹក រឺក៏ដក់ទឹក
យើងអាចពួនជារងរឺក៏ដុំៗបន្តិច ។ ប្រសិនបើដីយើងជាលក្ខណៈដីខ្សាច់ រឺក៏ដីថ្ម មិនពិបាកទេយើងអាចដាំវាបានធម្មតា ។

របៀបដាំទំពាំងបាយជូរ 
  • ត្រូវដាំកូនទំពាំងបាយជូរ គំលាត ពីគុម្ពបួយទៅគុម្ពមួយប្រវែង ១ ម៉ែត្រ និងពីរងមួយទៅរងមួយទៀត មានប្រវែង ២ ម៉ែត្រ ។ បន្ទាប់ពីទុកគំលាតដាំ យើងរៀបចំជារងរួច ត្រូវរៀបចំបណ្តាញទឹកតាមគាល់រឺគុម្ពដែលបំរុងដាំកូនទំពាំងបាយជូរអោយបានគ្រប់រណ្តៅ។
  • បណ្តាញទឹករៀបចំសំរាប់បន្តក់ទឹកតាមគុម្ពដែលបានដាំរួចពីព្រោះកូនទំពាំងបាយជូរដែលបានដាំរួចត្រូវបន្តក់ទឹកវាឲ្យបានរាល់ថ្ងៃនិងទៀងពេល។ ដំណាំទំពាំងបាយជូរខុសពីដំណាំដ៏ទៃព្រោះទំពាំងបាយជូរមិនត្រូវការយកទឹករឺគ៏រែកទឺកទៅស្រោចវានោះទេតែវាត្រូវការបន្តក់ទឹកបន្តិចម្តងៗ ។ ក្នុងមួយគុម្ពប្រសិនបើដីកណ្តេងវាត្រូវការដំណក់ទឹក ១០ លីត្រ តែប្រសិនបើដីខ្សាច់វិញវាត្រូវការទឹក ១៥ លីត្រ ។ បន្ទាប់ពីរៀបចំទឹករួចហើយត្រូវរៀបចំរងជាធ្វើរាងបញ្ឈរដើម្បីអោយកូនទំពាំងបាយជូរវាតោងឡើង ។ ប្រវែងទ្រើងគឺ ១,៩០ ម៉ែត្រនៅពីលើ ។
  • នៅពេលដែលរៀបចំដី ទ្រើង និង ដំណក់ទឹករួច ត្រូវជីកដីសំរាប់ដាំកូនទំពាំងបាយជូរ ជំរៅ ៣០ ស.ម និងទំហំមុខកាត់ប្រវែងកន្លះម៉ែត្រ( ៥០ ស.ម, ០,៥ម៉ែត្រ )....។រួចមកយកជីលាមក អាចម៍( គោ មាន់, ទា, មួយណាក៏បាន) មួយអំរែក (បើមានអាចម៍ប្រចៀវកាន់តែប្រសើរ )មកដាក់ក្នុងរណ្តៅនោះទើបលាយជាមួយដីអោយបានសព្វស្រទាប់លើចាំយកកូនទំពាំងបាយជូរមកកប់ដាំ។ ក្រោយពីដាំហើយនិងបន្តក់ទឹកវាឲ្យជាប់រាល់ថ្ងៃរួចហើយយើងត្រូវរង់ចាំរយៈពេលមួយសប្តាហ៍ ពេលនោះកូនទំពាំងបាយជូរវាលូតលាស់បែកមែកច្រើនត្រួយ ហើយនៅពេលដែលវាបែកមែកបានច្រើនត្រួយត្រូវគ្រៀវដើមវាចេញ ។
វិធីគ្រៀវដើម
  • ត្រូវប្រលះត្រួយវាចេញទុកតែត្រួយណាដែលវាលូតធំជាងគេឲ្យវាលួតតែឯងបានហើយ។
  • ធ្វើបែបនេះដើម្បីឲ្យដើមនោះវាធំលួតលាស់ល្អប្រវែង ៧ តឹក យើងធ្វើការគ្រៀវចាប់ផ្តើមបំបែកមែកដើម្បីឲ្យវាបែកមែកទៅឆ្វេងទៅស្តាំហើយយើងត្រូវការតែពីរទងនេះទេ ។
  • ទំពាំងបាយជូរនេះយើងដាំតែរយៈពេល ៨ខែ ទៅ ៩ ខែទេវាអាចចេញផ្កាចេញផ្លែតាមការដែលយើងកាត់បំបែកត្រួយនោះ , ប៉ុន្តែ ត្រូវឧស្សាហ៍បេះស្លឹកចាស់ៗ ចោលផង ការដែលបេះស្លឹកចាស់ចោលនោះគឺដើម្បីការពារជំងឺយារយីដំណាំ រឺយារយីរ ត្រួយស្លឹកដែលទើបលូតលាស់ថ្មី ។ ក្នុងមួយគុម្ពទំពាំងបាយជូរអាចផ្លែបាន ៣ គីឡូ គិតជាមធ្យម នៅឆ្នាំដំបូង។
សូមបញ្ជាក់ថា ទំពាំងបាយជូរត្រូវតែដាំដោយជីធម្មជាតិសុទ្ធប្រសើជាងដាក់ជីគីមី....


 

វីធីសាស្ត្រ កសិកម្ម ផ្សេងទៀង

បច្ចេកទេសដាំ រមៀត
វិធីបណ្តុះកូនចេកឲ្យបានច្រើន និងឆាប់រហ័សបានយកទៅដាំ
​បច្ចេកទេសចិញ្ចឹ​មមាន់អោយបានទិន្នផលខ្ពស់
ការចិញ្ចឹមកំពិស
បច្ចេកទេសដាំក្រូចឃ្វិច
បច្ចេកដាំដុះដំណាំខ្នុរ
បច្ចេកទេសដាំដុះល៉្មើ
បច្ចេកទេសការដាំក្រូចពោធិសាត់
ដំណាំខាត់ណាដើម
ដំណាំឆៃថាវ
បង្កើនជីជាតិដីឲ្យកាន់តែប្រសើរឡើងសំរាប់ដំណាំស្រូវ
ផ្កាខាត់ណាផ្កា
មមាចត្នោតលើដំណាំស្រូវ
បច្ចេកកទេសបណ្តុះផ្សិតអំបោះ
បច្ចេកកទេសបណ្តុះផ្សិតពណផ្កាលឿង
បច្ចេកកទេសបណ្តុះផ្សិតពណផ្កាឈូក
បច្ចេកទេសដាំដំណាំននោងជ្រុង
ការផលិតជីកំប៉ុស្តិ៍
បច្ចេកទេសបណ្តុះផ្សិតខ្យង
បច្ចេកទេសធ្វើស្រូវដោយប្រពន្ធប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំឈើហូបផ្លែ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំបន្លែ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំកៅស៊ូ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជីPNលើដំណាំដំឡូង
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំស្រូវ
បច្ចេកទេសផលិតជី PN និងការប្រើប្រាស់
បច្ចេកទេសដាំក្តាត
ការចិញ្ចឹមកង្កែប
បច្ចេកទេសដាំត្រឡាច
បច្ចេកទេសដាំត្រសក់
បច្ចេកទេសដាំ​ត្រប់វែង
បច្ចេកទេសដាំឃ្លោក
បច្ចេកទេសដាំគូឆាយ
បច្ចេកទេសដាំ​ក្តាត
ការដាំម្ទេស
បច្ចេកទេសដាំស្រកានាគ
បច្ចេកទេសដាំល្ហុង
បច្ចេកទេសដាំត្របែក
បច្ចេកទេសដាំឈូក
ដំណាំធូរេន
បច្ចេកទេសដាំក្រូចពោធិសាត់
ការដាំត្រកួន

ដៃ​គូ​សហការ

Advertise with us at board ALL 1 Advertise with us at board ALL 2