វីធីសាស្ត្រ កសិកម្ម

ដំណាំឆៃថាវ
ការភ្ជួររាស់ត្រូវធ្វើឡើងអោយបាន 2-3ដងដើម្បីអោយដីធូរ ជ្រាបទឹកបានល្អ ។ ត្រូវលើករងអោយមានកំពស់25-30cm ទទឹងរង1-1.2m បន្ទាប់មកយកជីប្រភេទប៉ូតាស្យូម ចំនួន150-200Kg លាយជាមួយជីផ្សំជាមួយអង្កាមដុត15-18T/ha បាចលើរងរួចរាស់លុប

បង្កើនជីជាតិដីឲ្យកាន់តែប្រសើរឡើងសំរាប់ដំណាំស្រូវ
ដំណាំស្រូវស្រូបយកទឹកយ៉ាងច្រើនតាមរយៈឫស ហើយដោយសារឫសត្រូវការដកដង្ហើម វាក៏ត្រូវការឲមានខ្យល់អុកស៊ីសែន ក្នុងបរិមាណគ្រប់គ្រាន់ គ្រប់ពេលវេលាដែរ ។ ដើម្បីផ្ដល់ទឹក និងខ្យល់បានដល់ឫសស្រូវ ដីត្រូវមានលក្ខណៈរូបសមស្រប (អាចឲទឹកជ្រាបចូល អាចរក្សាទឹក អាចឲខ្យល់ចូលបាន ។ល។

ផ្កាខាត់ណាផ្កា
បច្ចេកទេសដាំដំណាំផ្កាខាតណា ទីមួយយើងត្រូចចេះរៀបចំដី និងធ្វើរង បន្ទាប់មក សំអាតដីចំការនិង រើស្មៅ រួចលើករង។ ទទឹង ១ម៉ែត្រ (៣ជួរ)ឬ ០៦ម៉ែត្រ (២ជួរ) និង បណ្តោយទៅតាមលទ្ធភាពដី តែមិនគួរឲ្យលើសពី ១៥ម៉ែត្រព្រោះវាធ្វើឲ្យពិបានក្នុងការថែទាំដូចជាស្រោចទឹក ដកស្មៅ ជាដើម ។

មមាចត្នោតលើដំណាំស្រូវ
មមាចត្នោត កើតមានឡើងនៅលើស្រែដែលប្រើប្រាស់ប្រព័ន្ធស្រោចស្រព និងស្រែដែលទទួលរបបទឹកភ្លៀង ។ វាអាចកើតមានច្រើនបំផុត នៅពេលដែលមានការប្រើប្រាស់ថ្នាំពុលកសិកម្មមិនបានសមស្របទៅតាមបច្ចេកទេសណែនាំ ។ វាចាក់បញ្ចូលពងជាកញ្ចុំទៅក្នុងជាលិការស្រទបស្លឹក និងនៅលើទ្រនុងស្លឹក ។

បច្ចេកកទេសបណ្តុះផ្សិតអំបោះ
វត្ថុដែលយើងអាចយកមកធ្វើឱ្យដូចធម្មជាតិដែលផ្សិតត្រូវការគឺៈ ស្នូលពោតដើមពោត ចំបើងរឺចិញ្ច្រាំង អាចម៍រណាដើមកៅស៊ូ អាចម៍រណាឈើសាច់ទន់ អាចម៍ឈើសាច់រឹង ប៉ុន្ដែវត្ថុធាតុដើមដែលគេនិយមជាងគេគឺចំបើងរឺចិញ្ច្រាំងអាចម៍រណាដើមកៅស៊ូ និងអាចម៍រណាដើមសាច់ទន់ ។