ចំណេះដឹងទូទៅ » សារះប្រយជន៏ញាំទឹកម្នាស់

ទឹក​ម្នាស់​គឺជា​ភេសជ្ជៈ​ផ្តល់​ភាព​ស្រស់ស្រាយ​បំផុត​សម្រាប់​រដូវក្តៅ ប៉ុន្តែ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​មួយចំនួន និង​ជីវជាតិ​ដែល​វា​មាន​នោះ​នឹង​ធ្វើឱ្យ​ភេសជ្ជៈ​មួយ​នេះ​កាន់តែ​សំខាន់​សម្រាប់​រដូវរងា​រ​ដែរ​។ អ្នក​ប្រហែលជា​មិន​ធ្លាប់​លឺ​ទេ​ថា ផ្លែ​ម្នាស់​ជា​ផ្លែ​ឈើ​ផ្តល់​សុខភាព​ដ៏​ល្អ​បំផុត​។ វា​សម្បូរ​ទៅដោយ​អង់​ស៊ីម ជាតិ​រ៉ែ និង​វីតាមីន​។ វា​ផ្ទុក​ទៅ​ដោយ​ជាតិ​កាលស្យូម ប៉ូ​តា​ស្យូម ម៉ាញ៉េ​ស្យូម ផូស្វ័​រ ជាតិ​ដែក អ៊ីយ៉ូត ស័ង្គសី និង​វីតាមីន A, E, C និង B​។ 

គ្រាន់តែ​ម្នាស់ ២២៥​ក្រាម​មាន​វីតាមីន C ស្មើរ​នឹង​តម្រូវការ​រាល់ថ្ងៃ ១៣១,៤​ភាគរយ ម៉ាញ៉េ​ស្យូម ៧៦,៥​ភាគរយ វីតាមីន B6 ៩​ភាគរយ B1 ៨,៦​ភាគរយ និង​កាឡូរី​តែ ៨២​កាឡូរី​ប៉ុណ្ណោះ​។ 

​តើ​មាន​អ្វី​កើតឡើង​ចំពោះ​រាងកាយ​បើសិន​ជា​អ្នក​ញ៉ាំ​ទឹក​ម្នាស់​រាល់ថ្ងៃ​រយៈពេល​មួយ​ឆ្នាំ​ពេញ​?
 
១. ​អ្នកនឹង​មិនសូវ​កើត​ជំងឺ​ព្រោះ​ម្នាស់​មាន​សារធាតុ Bromelain ដែល​អាច​ច្រោះ​ជាតិពុល​ពី​ក្នុង​រាងកាយ​បាន​
២. សម្រក​ទម្ងន់​
៣. ច្រោះ​ពពួក​ប៉ា​រ៉ា​សុីត​ចេញពី​ក្នុង​ខ្លួន​។ អ្នក​គ្រាន់តែ​ញ៉ាំ​ទឹក​ម្នាស់​នេះ​រយៈពេល ៣​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​សម្លាប់​ប៉ា​រ៉ា​សុីតក្នុង​ពោះវៀន​។
៤. អ្នកនឹង​កាត់បន្ថយ​ការ​ប្រឈម​នឹង​របួស​ជាច្រើន​បាន​។ ប៉ូ​តា​ស្យូម​ក្នុង​ម្នា​ស់នឹង​ជួយ​លំនឹង​របស់​ចំនួន​អេឡិចត្រូ​លីត្រ និង​បង្ការ​កុំ​ឱ្យ​រឹង​សាច់ដុំ​ក្នុង​ពេល​ធ្វើ​ចលនា​រាងកាយ​។
៥. ការ​ញ៉ាំ​ទឹក​ម្នាស់​ទៀងទាត់​នឹង​ផ្តល់​ជា​អង់​ទី​អុកស៊ី​ដង់​ខ្ពស់​
៦. ធ្មេញ​កាន់តែ​រឹងមាំ និង​ស​
៧. បង្ការ​សក់​ជ្រុះ ព្រោះ​វា​សម្បូរ​វីតាមីន C
៨. ថែរក្សា​សុខភាព​ភ្នែក នេះ​ដោយសារ​តែ​វា​សម្បូរ​សារធាតុ Beta Carotene តែម្តង​៕

ដៃ​គូ​សហការ

Advertise with us at board ALL 1 Advertise with us at board ALL 2