ចំណេះដឹងទូទៅ

ចំណេះដឹងទូទៅ » ពោតបារាំងព្យាបាលជំងឺ

ពោតបារាំង គឺជាអាហារូបត្ថម្ភដែលពោរពេញទៅដោយវីតាមីន សារធាតុរ៉ែ និងសារធាតុចិញ្ចឹមផ្សេងៗ ដែលផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាព។ បើយោងតាមគេហទំព័រ naturalmedicinebox បានបង្ហាញថា ការទទួលទានពោតបារាំង អាចជួយការពារជំងឺតម្រងនោម ទឹកនោមផ្អែម ជំងឺហឺត និងកូឡេស្តេរ៉ុល។
មិនថា ការទទួលទានពោតបារាំងដែលចម្អិនជាម្ហូប ស្ងោរ អាំង ឬត្រាំទឹកឡើយ សុទ្ធតែមានអត្ថប្រយោជនសម្រាប់សុខភាពដូចគ្នា។

របៀបប្រើប្រាស់ពោតបារាំងសម្រាប់ព្យាបាលជំងឺ:

១. យកពោតបារាំងធំល្មមចំនួន ២ទៅ៣ផ្លែលាងទឹកឲ្យស្អាត រួចពុះជាពីរ។
២. ដាក់នៅក្នុងក្រឡកែវមួយ បន្ទាប់មកចាក់ទឹកស្អាតឲ្យលេច។
៣. ត្រាំពេញមួយយប់ យ៉ាងហោចណាស់៨ម៉ោង (ឬរហូតដល់២៤ម៉ោង)។
៤. នៅពេលព្រឹកឡើងស្រង់ពោតបារាំងចេញ ហើយទទួលទឹកនេះឲ្យបាន១កែវទាំងពោះទទេ។
សូមព្យាយាមអនុវត្តរបៀបនេះជារៀងរាល់ថ្ងៃ អ្នកនឹងឆាប់ជាសះស្បើយអាស្រ័យទៅលើស្ថានភាពជំងឺ និងសុខភាពរបស់លោកអ្នក។

ដៃ​គូ​សហការ

Advertise with us at board ALL 1 Advertise with us at board ALL 2