ចំណេះដឹងទូទៅ » រុក្ខជាតិជួយការពារថ្លើម

១.ចេក
មានផ្ទុកប៉ូតាស្យូមរហូតដល់ទៅ ៤៧០មីលីក្រាម ដែលជាសារធាតុដ៏ល្អបំផុតសម្រាប់សម្អាតថ្លើម និងបង្កើនកម្រិតប៉ូតាស្យូមនៅក្នុងរាងកាយ។ មិនតែប៉ុណ្ណោះ ចេកអាចជួយរំលាយអាហារ និងបណ្តេញជាតិពុលផងដែរ។

 ២.មើមខ្ញី
មានផ្ទុកជាតិសរសៃ ដែលអាចជួយការពារប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ និងកម្ចាត់ជាតិពុលចេញពីរាងកាយដូចផ្លែចេកដែរ។ ជាមួយគ្នានេះផងដែរ ខ្ញីមានផ្ទុកសារធាតុអុកសីតកម្ម ដែលអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងការឆ្លងមេរោគផ្សេងៗ។

៣.ដំឡូងជ្វា
ដោយសារតែជាតិប៉ូតាស្យូមកម្រិតខ្ពស់ ធ្វើឲ្យដំឡូងមានគុណសម្បត្តិជួយសម្អាតថ្លើមយ៉ាងពូកែបំផុត។ ដំឡូងជ្វាមួយមើម មានផ្ទុកជាតិប៉ូតាស្យូម ៧០០មីលីក្រាម រួមទាំងម៉ាញ៉េស្យូម ជាតិដែក វីតាមីនB6 វីតាមីនC និងវីតាមីនD ដែលល្អបំផុតសម្រាប់អ្នកដែលមានជំងឺខ្លាញ់ក្នុងថ្លើម។

៤.រមៀត
គឺជាគ្រឿងទេសដែលមានអត្ថប្រយោជន៍បំផុតសម្រាប់សុខភាព ព្រោះវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មអាចការពារបញ្ហារលាក ព្រមទាំងជួយព្យាបាលបញ្ហារំលាយអាហារ។ ជាពិសេសរមៀត អាចជួយឲ្យប្រសើរឡើងនូវមុខងារថ្លើម ក្នុងការកម្ចាត់ជាតិពុល។

ដៃ​គូ​សហការ

Advertise with us at board ALL 1 Advertise with us at board ALL 2