គោលបំណង-គោលដៅ-បេសកកម្មរបស់អង្គការ
អំពីគោលបំណង
លើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋពោលគឺធ្វើឲ្យសង្គមកម្ពុចាសំបូរទៅដោយ គ្រួសារកសិករដែលមានជីវភាពធូរធារមានបច្ចេកទេសធ្វើកសិកម្មតាមបែប ធម្មជាតិ ដូចជា បណ្តុះផ្កា បណ្តុះផ្សិត ផលិតមេផ្សិត ផលិតមេជី ផលិតមេថ្នាំកំចាត់សត្វល្អិត មេអ័រម៉ូន មេចំណីសត្វ មេថ្នាំព្យាបាលសត្វ និងចិញ្ចឹមសត្វតាមគោលការណ៍ ធម្មជាតិដោយខ្លួនឯង មានការសហការគ្នាទៅវិញទៅមកយ៉ាងរឹងមាំ មានសិទ្ឋិ និងអំណាចក្នុងការកំណត់ជោគវាសនា ដោយខ្លួនឯង ព្រមទាំងដើរ តួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកផ្គត់ផ្គង់ស្បៀងអាហារ ប្រកបដោយសុវត្តិភាពដល់សង្គមទាំងមូល។
អំពីគោលដៅ
ធ្វើការរួមគ្នាជាមួយប្រជាកសិករតាមសហគមន៍ ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពក្នុងការរស់នៅរបស់ពួកគាត់ ជាពិសេសធ្វើឲ្យពួកគាត់មានស្រូវ បន្លែ ផ្លែឈើ ផ្សិត សាច់បរិភោគ គ្រប់គ្រាន់ ចេះផលិតជី ថ្នាំកំចាត់សត្វល្អិត អ័រម៉ូន ចំណីសត្វ ថ្នាំព្យាបាលសត្វ ដោយខ្លួនឯង និងអាចលក់បានកំរៃថែមទៀត។
ដើម្បីសំរេចគោលបំណងអង្គការមានគោលដៅដូចខាងក្រោម៖
១-ថែរក្សាវិស័យកសិកម្មអោយបានគង់វង្សៈ
- ប្រមូលចងក្រងឯកសារ
- ចុះបង្រៀនតាមខេត្ត ស្រុក និង ភូមិ ឃុំ
២-អភិវឌ្ឍន៍ធនធានមនុស្សៈ
- បើកបង្រៀនវគ្គខ្លី
- បើកបង្រៀនវគ្គវែង
- រៀបចំកសិដ្ឋានអនុវត្ត
ទិសដៅ
- ធ្វើឲ្យប្រជាកសិករចេះផលិតជីធម្មជាតិ
- ធ្វើឲ្យប្រជាកសិករចេះផលិតថ្នាំសំលាប់សត្វល្អិត
- ធ្វើឲ្យប្រជាកសិករចេះផលិតអ័រម៉ូន
- ធ្វើឲ្យប្រជាកសិករចេះពីបច្ចេទេសក្នុងការដាំដុះបន្លែ
- ធ្វើឲ្យប្រជាកសិករចេះពីបច្ចេទេសក្នុងការដាំដុះឈើហូបផ្លែ
- ធ្វើឲ្យប្រជាកសិករចេះពីបច្ចេកទេសចិញ្ចឹមសត្វ
- ធ្វើឲ្យប្រជាកសិករចេះពីបច្ចេកទេសបណ្តុះផ្សិត
- ធ្វើឲ្យប្រជាកសិករចេះពីបច្ចេកទេសផលិតមេផ្សិត
- ធ្វើឲ្យប្រជាកសិករចេះពីបច្ចេកទេសផលិតមេជី
- ធ្វើឲ្យប្រជាកសិករចេះពីបច្ចេកទេសផលិតមេថ្នាំបណ្តេញសត្វល្អិត
- ធ្វើឲ្យប្រជាកសិករចេះពីបច្ចេកទេសផលិតមេអ័រម៉ូន
- ធ្វើឲ្យប្រជាកសិករចេះពីបច្ចេកទេសផលិតមេចំណីសត្វ
- ធ្វើឲ្យប្រជាកសិករចេះពីបច្ចេកទេសផលិតមេថ្នាំការពារសត្វឈឺ
- ធ្វើឲ្យប្រជាកសិករចេះពីបច្ចេកទេសផលិតមេថ្នាំព្យាបាលសត្វ
- លើកកំពស់សមត្ថភាព និងផ្តល់បច្ចេកទេសដល់ប្រជាកសិករ
- កាត់បន្ថយការចំណាកស្រុករបស់ប្រជាកសិករ
- កាត់បន្ថយការចំណាយលើការទិញ ជី ថ្នាំគីមី អ័រមូន បន្លែ ផ្លែឈើ និង សាច់
- ចែករំលែក និង ផ្លាស់ប្តូរបទពិសោធន៍ជាមួយប្រជាកសិករ។
បេសកកម្មរបស់អង្គការ
ផ្តល់បច្ចេកទេសដាំដុះបន្លែ ដាំដុះឈើហូបផ្លែ ដាំដុះស្រូវ និង បច្ចេកទេសផលិតជីធម្មជាតិ ថ្នាំបណ្តេញសត្វល្អិត អ័រម៉ូន ចិញ្ចឹមសត្វបណ្តុះផ្សិត បណ្តុះផ្កា និងចូលរួមដោយ ផ្ទាល់ជាមួយប្រជាកសិករ នៅតាមសហគមន៍ ដោយធ្វើការបង្ហាញពី បច្ចេកទេសផ្សេងៗដល់ពួកគាត់ថែមទៀត។